khmer eng
  • ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ និងមន្ត្រីភូមិសរុបចំនួន១២៦នាក់ មកពីឃុំត្រពាំងគង ឃុំតាំងក្រូច ឃុំធម្មតាអរ ឃុំក្រាំងអំពិលភូមិ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំ និងមន្ត្រីភូមិសរុបចំនួន១២៦នាក់ មកពីឃុំត្រពាំងគង ឃុំតាំងក្រូច ឃុំធម្មតាអរ ឃុំក្រាំងអំពិលភូមិ ដើម្បីឈ្វេងយល់អំពីការធ្វើបច្ចុប្បន្នភាពការពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មី និងក្តាប់សភាពការណ៍ទាក់ទងនឹងផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ និងមន្ត្រីភូមិទាំង១២៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា និងសម្ភារៈមួយចំនួន ឧបត្ថម្ភប្រធានភូមិទាំង២០ នៃឃុំតាំងក្រូច ស្រុកសំរោងទង ក្នុងម្នាក់ៗថវិកា ៥០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ២,២៩០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail